khmer eng
  • គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ
     
    ចែករំលែក ៖

    នៅសាលប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា នាថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨ ព្រឹក គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា(គណៈកម្មការទី៣)  បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ ។
    ក្រោយពីបានពិនិត្យនិងពិភាក្សាយ៉ាងល្អិតល្អន់លើខ្លឹមសាររួមនៃសេចក្តីព្រាងក្រមនេះរួចមក  ជាលទ្ធផល  គណៈកម្មការបានអនុម័តយល់ព្រមចំនួន៥សំឡេងនៃចំនួនសមាជិកគណៈកម្មការទាំងមូល ទទួលយកសេចក្ដីព្រាងក្រមនេះទាំងស្រុងដោយឥតកែប្រែ ដើម្បីលើកយកទៅពិនិត្យនិងពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាល។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ